ស្ត្រីម្នាក់ផុងជើងធ្លាក់ពីអគារជាន់ទី២បោកក្បាលធ្លាយខួរស្លាប់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ស្ត្រីម្នាក់ខំបានផុងជើងធ្លាក់ពីលើអគារជាន់ទី២ នៅធនាគារតៃវ៉ាន់ ខូអបភើរេធីវ បែកក្បាលធ្លាយខួរស្លាប់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។