ទិវាកីឡាអាស៊ាន ធ្វើឡើងដើម្បីសុខុមាលភាព និងពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់
អត្ថបទដោយ៖
Kien Sereyvuth
លោក ម៉ិល កាដូ អគ្គនាយរងនៃអគ្គនាយដ្ឋានកីឡា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅពហុកីឡាដ្ឋានជាតិ កាលពីព្រឹកមិញថា ទិវាកីឡាអាស៊ាន ធ្វើឡើងដើម្បីសុខុមាលភាព និងពង្រឹងពង្រីកសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់។ លោកបន្តថា យោងតាមផែនការមេរបស់ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតិឲ្យនាយដ្ឋានអប់រំកាយ និងកីឡា រៀបចំកម្មវិធីជាច្រើន ដូចជាកម្មវិធី កីឡា ដើម្បីទាំងអស់គ្នា ឬ Sport For All ។