សមត្ថកិច្ចឃាត់រថយន្តយីឌុបបីគ្រឿងដឹកឈើម៉ៃសាក់មិនគ្រប់អាយុចេញពីក្រុមហ៊ុន កែវ វុទ្ធី

សមត្ថកិច្ចនគរបាលសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង បានចុះបង្រ្កាប និងឃាត់រថយន្តយីឌុបចំនួនបីគ្រឿងដឹកឈើម៉ៃសាក់មិនទាន់គ្រប់អាយុចេញពីក្រុមហ៊ុន កែវ វុទ្ធី។ ការចុះបង្រ្កាបនេះ ធ្វើឡើងនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីការដឹកឈើនេះ កម្លាំងសមត្ថកិច្ចបានចុះពិនិត្យមើលជាក់ស្តែង ដើម្បីរកឯកសារពាក់ព័ន្ធ។ ជាក់ស្តែងរថយន្តទាំងអស់នោះ ពុំមានច្បាប់អនុញ្ញាតពីការដឹកជញ្ជូនឈើនៅឡើយទេ ។ យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា រថយន្តទាំងបីគ្រឿងដឹកឈើប្រភេទម៉ៃសាក់ យកទៅប្រើប្រាស់ក្នុងស្រុកមួយគ្រឿង និងពីរគ្រឿងទៀតគោលដៅចូលប្រទេសវៀតណាម។ ដោយសារពុំមានច្បាប់។ បច្ចុប្បន្ននេះ រថយន្តទាំងបីគ្រឿងត្រូវបានបញ្ជូនមករក្សាទុកនៅក្នុងស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ រីឯចំណាត់ការរបស់សមត្ថកិច្ចនៅមិនទាន់មានវិធានការនៅឡើយទេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner