រយៈពេល៨ខែក្នុងឆ្នាំ២០១៨ នៅខេត្តបន្ទាយមានជ័យ បោសសម្អាតមីនបានជាង៩០០ហិកតា

បន្ទាយមានជ័យ៖ កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ នៅថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ចៅ ឡាយ អគ្គលេខាធិការរងអាជ្ញាធរមីន ឯកឧត្ដម លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម សួន បវរ គណៈអភិបាលខេត្ត និងការចូលរួមអ្នកពាក់ព័ន្ធជុំវិញខេត្ត ត្រូវបានបើកនៅថ្ងៃទី២៥ ខែកញ្ញា នាសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម លី សារី  បានមានប្រសាសន៍ថា រយៈពេល០៨ខែកន្លងមកនេះ ក្នុងខេត្តបន្ទាយមានជ័យ បានបោសសម្អាតមីនបានចំនួនជាង៩០០ហិកតា ដែលបានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន១៦៥១គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៨គ្រាប់ និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមចំនួន១៨៦៥គ្រាប់។ ឯកឧត្ដមបានបញ្ជាក់ថា តាមទិន្នន័យអង្គភាព CMVIS  ប្រចាំខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨ នេះគិតពីដើមឆ្នាំ រហូតមកដល់ថ្ងៃនេះ ខេត្ត មានការគ្រោះថ្នាក់កើតឡើងចំនួន០៤ករណីក្នុងនោះមាន០២ករណី ដែលបានបង្កឲ្យជនរងគ្រោះស្លាប់០១នាក់ និងរបួសធ្ងន់ស្រាល០២នាក់ និង០២ករណីទៀត បណ្ដាលឲ្យស្លាប់សត្វគោ០២ក្បាល និងខូចខាតដាច់ច្រាវ៉ាកគ្រឿងចក្រកម្ទេចមីន១គ្រឿង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner