រថយន្ដកុងទីន័របុកបុរសម្នាក់ជិះម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងឲ្យបណ្ដាលស្លាប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូតាមផ្លូវ និងមេឃរៀងងងឹតផង ស្រាប់តែមានរថយន្ដកុងទីន័របើកបុកពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងហេតុភ្លាមៗ កាលពីវេលាម៉ោង៨ និង២០នាទីយប់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមនៅបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ទូច សុខហៀង អាយុ២៤ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅ ម្ដុំផ្ទះជួលក្រុងតាខ្មៅ ខេត្ដកណ្ដាល មានស្រុកកំណើត ភូមិស្នែង ឃុំត្រពាំងពារ ស្រុកបសែត ខេត្ដកំពង់ស្ពឺ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner