រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ ករណីរគ្រោះថ្នាកចរាចរណ៍មួយដែលបង្កឲ្យបុរសម្នាក់ដែលជាតៃកុងរថយន្តដូចគ្នារងរបួសធ្ងន់ បន្ទាប់ពីកំពុងបើករថយន្តសុខៗក៏មានរថយន្តសណ្តោងទូកុងទីន័រមកបុករុញពីក្រោយទៅបុកផ្អឹបជាមួយរថយន្តកុងទីន័រមួយគ្រឿងទៀតដែលកំពុងបើកខាងមុខ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤និង១០ល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខហាងនំប៉័ង ក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។