ផ្ទះមនុស្សធម៌មួយខ្នង ត្រូវបានប្រគល់ជូនគ្រួសារទីទ័លក្រនៅស្រុកជីក្រែង
លោកជំទាវ គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញចុះជួបសំណេះសំណាល និង ប្រគល់ផ្ទះមនុស្សធម៌ទី៦០ ដែលផ្ដួចផ្ដើមដោយឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារពិការទីទ័លក្រ នៅភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ ធ្វើពីឈើ។ ផ្ទះមនុស្សធម៌ទី៦០ ប្រគល់ជូនគ្រួសារលោក មឿត យ៉ស់ អាយុ៤៧ឆ្នាំ និងភរិយាឈ្មោះ ស៊ុត លិស អាយុ៤០ឆ្នាំ ពិការជើងទាំងសងខាងដោយសារជំងឺ និងមានកូន៦នាក់ បច្ចុប្បន្នមានរបរធ្វើស្រែ និងដាំដំណាំបន្ដិចបន្ដួចគ្រាន់ទ្រទ្រង់ជីវភាពគ្រួសារ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។