កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មួយកន្លែងចំណុចផ្ទះឋិតនៅក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង
កំពង់ឆ្នាំងៈ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨វេលាម៉ោង ១៦:០០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរ បាលខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមនិងវត្ថុតាងបទល្មើសជាក់ស្តែង។
ប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខាងលើនេះ បានធ្វើឡើងនៅចំណុច ផ្ទះមួយកន្លែងក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ហើយនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក វរ
សេនីយ៍ត្រី ពៅ ស៊ីផាន់ នាយការិយាល័យប្រឆាំង គ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា ប្រតិបត្តការខាងលើនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ១-ឈ្មោះ ស៊ុ ធារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិត
ប្រាកដ ជាមុខញ្ញាចាស់ ២-ឈ្មោះ ឆែម សុខម៉េង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ និង ៣-ឈ្មោះ ធឿន លាងហ៊ី ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយក៍ជាមុខញ្ញាចាស់ៗ ជនសង្ស័យទាំងបីនាក់នេះមានទីលំនៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
លោក វរសេនីយ៍ត្រី ពៅ ស៊ីផាន់ បានអោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចដកហូតបាននួវវត្ថុតាងបទល្មើសជាក់ស្តែង ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន២៤កញ្ចប់ ទម្ងន់៩,១២ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿង ទូរស័ព្ទដៃចំនួន០២គ្រឿង ដាវ០១ដើម កំបិតចុងស្រួច០១ដើម ឧករណ៍វេចខ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕