អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា

ខេត្តកំពង់ឆ្នាំង៖ រសៀលថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ី ណាត អភិបាលរងខេត្ត នាយករដ្ឋបាល កម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ និងប្រធានអង្គភាពសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

ឯកឧត្ដមអភិបាលខេត្ត​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំប្រឹងប្រែង​របស់​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កង​កម្លាំងប្រដាប់​អាវុធ​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​បំពេញ​ការងារ​យ៉ាងសកម្មខ្លាំងក្លា សម្រេច​បាន​លទ្ធផល​គួរ​ជាទីមោទនៈ។ ជាមួយ​នោះ​ដែរ ឯកឧត្ដមក៏​បាន​ផ្ដាំផ្ញើដល់​មន្ទីរ អង្គភាព កងកម្លាំង និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បន្ត​ខិតខំ​បំពេញការងារ យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ និង​សំណូមពរ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ហើយ​ជា​ពិសេស​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​តាមដាន​អំពី​សុខទុក្ខរបស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដោយ​មិន​ត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដោយ​អាជ្ញាធរ​មិន​ដឹង ឬ​មិន​បាន​ដោះស្រាយ​នោះ​ឡើយ ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner