គ.ជ.ប ប្រកាសថានៅតែបន្តបណ្ដុះបណ្ដាលពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៨ ដល់មន្ត្រីថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា គ.ជ.ប នៅតែបន្តរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះបញ្ជីឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៨ ជូនដល់មន្ត្រីថ្នាក់ក្រោម ចាប់ពីថ្ងៃទី២៥-២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមមណ្ឌលប្រមូលផ្ដុំក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស រួមមាន៖
-ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប)
-សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ប្រចាំការពិនិត្យមើលដំណើរការការប្រព្រឹត្តទៅ នៃ ក.ច.ប
-តំណាងអង្គការមិនមែនរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ជាដើម។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។