សមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បន្តសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលគ្មានទីជម្រក

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងការិយាល័យអភិវឌ្ឍន៍តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីជា អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានដឹកជញ្ជូនឈើគ្រឿងផ្ទះ១ខ្នង និងជាផ្ទះលើកទី(២០១ខ្នង) ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាទៅសាងសង់ជូនលោក ស៊ិន គាលី ដែលជាអតីតយុទ្ធជន និងជាជនពិការជើងមួយជំហៀងដើម្បីបុព្វហេតុជាតិមាតុភូមិនឹងប្រជាពលរដ្ឋនាទស្សវត្សន៍៩០ នៅក្នុងមូលដ្ឋានភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជួបការលំបាកគ្មានជម្រកស្នាក់នៅ។

បន្ទាប់ពីទទួលព័ត៌មានអំពីអតីតយុទ្ធជនដែលខ្វះទីជម្រក ឯកឧត្តម ធន ធឿន បានដាក់បទបញ្ជា និងផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរងទាំងអស់ ដឹកឈើគ្រឿងផ្ទះ១ខ្នងជាបន្ទាន់ទៅសាងសង់ផ្ទះជូនអតីតយុទ្ធជនឲ្យទាន់ពេលវេលាផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner