អ្នកដំណើរតាមផ្លូវ២១ត្អូញថា អាជីវករលក់ដូរដាក់តាំងទំនិញលើចិញ្ចើមផ្លូវ បង្កឲ្យកកស្ទះរាល់ថ្ងៃនៅខាងត្បូងរង្វង់មូលតាខ្មៅ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកណ្តាល៖ ការកកស្ទះចរាចរនៅខាងត្បូងរង្វង់មូលតាខ្មៅជារៀងរាល់ថ្ងៃនោះ បើតាមការឲ្យដឹងពីអ្នកដំណើរលើដងផ្លូវ គឺបណ្តាលមកពីអាជីវករលក់ដាក់តាំងលក់ផលិតផលនានាជ្រុលទៅលើចិញ្ចើមផ្លូវ ហើយអ្នកមកទិញទំនិញបានចតម៉ូតូ ឬរថយន្តលើទ្រូងផ្លូវទើបបណ្តាលឲ្យកកស្ទះចរាចរណ៍បែបនេះ ទោះបីជាអាជ្ញាធរខិតខំណែនាំពេលចុះធ្វើសណ្តាប់ធ្នាប់យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមអាជីវករទាំងនោះពុំបានយកចិត្តទុកដាក់នោះទេ នៅតែបន្តដាក់តាំងទំនិញលើចិញ្ចើមផ្លូវដដែល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner