កម្ពុជាត្រូវបាន​អញ្ជើញជាភ្ញៀវកិត្តិយសក្នុង​ព្រឹត្តិការណ៍ ASEAN​-​​Guizhou Tourism Exchange Week ដើម្បីអបអរសាទរខួបលើកទី១៥នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានចិន

កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់​លោក​អគ្គលេខា​ធិការ​ ASEAN-China Center ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស (Guest of Honor Country) បានដឹកនាំគណៈប្រតិភូក្រសួង និងក្រុមសិល្បៈទៅចូលរួ​ម​ព្រឹត្តិការណ៍ ASEAN​-​​Guizhou Tourism Exchange Week នៅទីក្រុងគួយយ៉ាង ខេត្តគួយចូវ ដែលជាមជ្ឈមណ្ឌ​​ល​ទេសចរណ៍ និងវប្បធម៌ក្នុងតំបន់ភាគលិចប្រទេសចិន។
ព្រឹត្តិការណ៍ ASEAN​-​​Guizhou Tourism Exchange Week នេះនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរៀបចំរវាង​គណៈកម្មាធិការបក្សខេត្តគុយចូវ និង ASEAN-China Center ដើម្បីអបអរសាទរខួប​លើកទី១៥នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានចិនដែលបាន​កំណត់យកឆ្នាំ២០១៨ជា​ឆ្នាំនៃនវានុវត្ត​ន៍អាស៊ាន​​ចិន។ 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner