ប្រជាពលរដ្ឋចំនួន៤ភូមិនៅខណ្ឌពោធិ៍សែនជ័យតវ៉ាទាមទារឲ្យប្តូរមូលដ្ឋានរបស់ពួកគាត់មកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោវិញ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជាង៥០នាក់ មកពីភូមិចំនួន៤ មានភូមិត្រាំងដោក ភូមិត្រពាំងសិលា ភូមិព្រៃ ខ ភូមិព្រៃកី គ បានប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ កាត់ភូមិគាត់ និងពលរដ្ឋ ឲ្យទៅខាងខណ្ឌដង្កោ គ្រប់គ្រងវិញ ដែលបច្ចុប្បន្នប្រជាពលរដ្ឋនៅតំបន់នោះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរខណ្ឌពោធិសែនជ័យ។

ការតវ៉ារបស់ប្រជាពលរដ្ឋនេះកើតឡើងកាលព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានធ្វើរួចម្តងមកហើយ ពុំមានខាងអាជ្ញាធរ សត្ថកិច្ចខាងណាចុះទៅសួរនាំហើយក៏រំសាយវិញទៅ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបន្តប្រមូលផ្តុំគ្នាឈរតវ៉ាសាជាថ្មី នៅតាមផ្លូវបេតុង ក្នុងបុរីសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ តាមប្រជាពលរដ្ឋបានលើកឡើងថា ពីដើមមក ស្ថិតនៅក្រោមការគ្រប់គ្រងទាំងភូមិបាល ទាំងសមត្ថកិច្ច ក្រោមការគ្រប់គ្រងរបស់ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានក្រសួងមហាផ្ទៃ សាលាក្រុង បានកាត់ទៅឲ្យខណ្ឌដង្កោជាអ្នកគ្រប់គ្រង ស្រាប់តែនៅអំឡុងពេលមុនបោះឆ្នោតថ្នាក់ជាតិ បែរជាកាត់ប្រជាពលរដ្ឋ ដី តំបន់នោះទៅខណ្ឌពោធិ៍សែនជ័យវិញ ជាហេតុមួយធ្វើឲ្យពលរដ្ឋវិលមុខ ម្យ៉ាងការគ្រប់គ្រងរបស់ខណ្ឌពោធិ៍សែនជ័យ ពួកគាត់ជួបផលវិបាកច្រើន ពិសេសផ្នែកសន្តិសុខ និងរដ្ឋបាល។ ពលរដ្ឋលើកឡើងថា ការគ្រប់គ្រងរបស់ខណ្ឌពោធិ៍សែនជ័យ បង្កអសន្តិសុខច្រើនក្នុងមូលដ្ឋាន ចោរកម្ម គ្រឿងញៀន សឹងរាល់ថ្ងៃ សមត្ថកិច្ច អាជ្ញាធរ មិនដែលចុះមកអន្តាគមន៍ទាន់ពេលវេលានោះទេ ទាំងយប់ទាំងថ្ងៃ ដោយសារ ប៉ូលិស អាជ្ញាធរនៅខ្លាតឆ្ងាយពីពលរដ្ឋ ទើបពួកគាត់ ប្រមូលផ្តុំគ្នាតវ៉ាទាមទារស្នើសុំឲ្យ អាជ្ញាធរ ក្រសួងមហាផ្ទៃ សាលាក្រុង កាត់ពលរដ្ឋ ដី បុរីសន្តិភាព២ ភូមិត្រពាំងសិលា ភូមិត្រាំដោក ភូមិព្រៃកីខ ភូមិព្រៃកី គ ដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោវិញ ក្នុងហេតុផលសមត្ថកិច្ច អាជ្ញាធរ នៅក្បែរស្រាប់ ងាយលឿន អន្តរាគមន៍ ជួយប្រជាពលរដ្ឋបានឆាប់រហ័ស។ ក្នុងហេតុការណ៍តវ៉ា របស់ពលរដ្ឋខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ចុះទៅសម្របសម្រួល ជៀសវាង កើតមានហិង្សាដោយប្រការណាមួយ តែពលរដ្ឋគ្រាន់តែលើកបដាទាមទារតែប៉ុណ្ណោះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner