កងរាជអាវុធហត្ថខណ្ឌមានជ័យ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ១៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១៤នាក់ (ស្រីម្នាក់)។ ក្នុងប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះមិនរៀបរយ ក្រុង១៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរ សមត្ថកិច្ចដកបានហូតវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន០២កញ្ចប់ ដបសម្រាប់ជក់ថ្នាំចំនួន០៤ និងដែកកេះចំនួន៣។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសគ្រឿងញៀន (កងរាជអាវុធហត្ថរាជធានីភ្នំពេញ) ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។