គ្រោះបំណាក់ដីដ៏ធ្ងន់នៅភាគកណ្តាលប្រទេសហ្វីលីពីន ផ្តាច់ជីវិតមនុស្សកើនជិត៣០នាក់

ហ្វីលីពីន ៖ យោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ចំនួនមនុស្សស្លាប់ដោយបំណាក់ដីនៅទីក្រុងណាហ្គា ភាគកណ្តាលប្រទេសហ្វីលីពីនបានកើនឡើងដល់២២នាក់ហើយ ។

ប្រភពដដែលបានឱ្យដឹងទៀតថា សាកសពមនុស្ស២២នាក់ត្រូវបានក្រុមសង្រ្គោះទាញយកបានពីក្រោមគំនរដី ខណៈមនុស្ស៩នាក់ដែលនៅរស់រានមានជីវិតក៏ត្រូវបានជួយសង្រ្គោះផងដែរ បន្ទាប់ពីគ្រោះបំណាក់ដីដ៏អាក្រក់នេះ បានកើតឡើងចាប់តាំងពីព្រឹកថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ ដែលបានសង្កត់ទៅលើផ្ទះសម្បែងជាង៥០ខ្នង។

ដោយឡែកបើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់បន្ថែមថា គ្រោះបំណាក់ដីនេះបានបង្កឡើងដោយសារតែការធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរ ខណៈនៅភាគខាងជើងប្រទេសហ្វីលីពីន ក្រុមសង្រ្គោះក៏កំពុងតែបន្តរុករកសាកសពមនុស្ស ដែលកប់នៅក្រោមបំណាក់ដី ដែលបង្កឡើងដោយព្យុះទីហ្វុងមំាងឃុត កាលពីចុងសប្តាហ៍មុន ដែលបានផ្តាច់យកជីវិតមនុស្ស៨៨នាក់ និងបាត់ខ្លួនរាប់សិបនាក់ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner