សហរដ្ឋអាមេរិកគ្រោងដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ក្រោយរុស្ស៊ីទើបលក់ សព្វាវុធអោយចិន
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេរិក៖ បន្ទាប់ពីទើបដាក់ទណ្ឌកម្មទៅលើប្រទេសចិន ពាក់ព័ន្ធនឹងការ ទិញសព្វាវុធពីប្រទេសរុស្ស៊ីនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញបទបញ្ជាឲ្យបន្តអនុវត្តន៍ការដាក់ទណ្ឌកម្មថែមទៀតប្រឆាំងនឹងទីក្រុងម៉ូស្គូ ។
បទបញ្ជាដាក់ទណ្ឌកម្មថ្មីនេះ មានឈ្មោះថា ខាអេដសា អនុញ្ញាតឲ្យរដ្ឋមន្រ្តីហិរញ្ញវត្ថុ ក្រោមការពិគ្រោះយោបល់ជាមួយរដ្ឋមន្រ្តីការបរទេស អាចប្រើប្រាស់រាល់សិទ្ធិអំណាចទាំងអស់ ដែលផ្តល់ឲ្យដោយប្រធានាធិបតីអាមេរិក ដើម្បីបន្តអនុវត្តន៍ទណ្ឌកម្មផ្សេងៗដែលទាក់ទិននឹងប្រទេសរុស្ស៊ី ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ ក៏បានចាត់បញ្ចូនអង្គភាព និងបុគ្គលចំនួន៣៣រូប និងអង្គភាពទៅក្នុងបញ្ជីខ្មៅរបស់ ខាអេដសា ផងដែរ ដោយសារមានជាប់ពាក់ព័ន្ធជាមួយស្ថាប័នការពារជាតិ ឬស្ថាប័នស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ ៕