ប្រធានាធិបតីសហរដ្ឋអាមេរិកសម្រេចចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យា មិនធ្លាប់មានក្នុងរយៈពេល១៥ឆ្នាំ

សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន បានឱ្យដឹងថា លោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាហើយ លើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យារបស់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំមកនេះ ក្នុងគោលបំនងការពារការវាយលុកផ្នែកព័ត៌មានវិទ្យាពីបណ្ដាប្រទេសដទៃ ។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានគួសបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យាជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំមកនេះ ហើយថា យុទ្ធសាស្ត្រថ្មីនេះ នឹងក្លាយជាវិធានការដ៏រឹងមាំក្នុងការទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងប្រជាជាតិណាមួយ ដែលយកសហរដ្ឋអាមេរិកជាគោលដៅវាយប្រហារផ្នែកព័ត៌មានវិទ្យា ។
បន្ថែមលើនេះ លោក ចន បូលតុន បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកនឹងមិនដាក់កំហិតលើប្រតិបត្តិការប្រឆាំងនឹងការវាយប្រហារព័ត៌មានវិទ្យា ឬ Hack ដូចជារដ្ឋបាលសហរដ្ឋអាមេរិកមុនៗឡើយ ពោលគឺរាល់ទីភ្នាក់ងារសហព័ន្ធអាមេរិកទាំងអស់ នឹងត្រូវអនុវត្តន៍តាមអ្វីដែលមានចែងនៅក្នុងយុទ្ធសាស្ត្រសន្តិសុខព័ត៌មានវិទ្យាថ្មីនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner