រដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឲ្យកាន់តែប្រសើរឡើង សម្រាប់ កម្មករនយោជិតកម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវីបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះ ម្ចាស់អាជីវកម្ម ដែលជាម្ចាស់ម៉ាក សម្លៀកបំពាក់ល្បីៗ លើពិភពលោក រួមជាមួយភាគីរាជរដ្ឋាភិបាល នយោជក និង សហជីព ក៏ដូចជាភាគីពាក់ព័ន្ធកំពុងពិភាក្សាគ្នាលើគម្រោងបង្កើត អនុសញ្ញារួមមួយក្នុងគោលបំណង ធ្វើឲ្យកាន់តែប្រសើរឡើង នៃវិស័យកាត់ដេរ។ ក្នុងនោះ ការធានាបញ្ជាទិញផលិតផលកាត់ដេរកម្ពុជា ក៏ជាគោលបំណងសំខាន់មួយដែរ ។ ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់ ដូចនេះ ធ្វើឡើងក្រោយជំនួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងពាណិជ្ជកម្ម ដែលជាម្ចាស់ម៉ាក សម្លៀកបំពាក់ល្បីៗលើពិភពលោក ដឹកនាំដោយលោក Fran HOLD Fer នាយកប្រតិបត្តិ គំនិតផ្តួចផ្តើម នៃគម្រោមសកម្មភាព ដើម្បីការប្រែប្រួល ផ្នែកលក្ខខណ្ឌការងារ ក្នុងវិស័យឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ ACT

        ឯកឧត្តម ឲ្យដឹងថា ការពិភាក្សាគ្នានៅពេលនេះ គឺផ្តោតទៅលើវឌ្ឍភាពរបស់គម្រោង ACT ដែលបានអនុវត្តក្នុងរយៈពេលកន្លងមក ។ គោលដៅនៃគម្រោងនេះ គឺដើម្បីឲ្យមានកិច្ចព្រមព្រៀងរួមមួយ រឺ ហៅថា អនុសញ្ញារួមនៅក្នុងរោងចក្រ ចំពោះការពិភាក្សាគ្នាអំពី អនុសញ្ញារួមនេះ គឺធ្វើយ៉ាងណាទាក់ទាញដៃគូពាក់ព័ន្ធនានា ចួលរួមឲ្យបានកាន់តែច្រើន រួមទាំងអ្នកបញ្ជាទិញផងដែរ ព្រោះប្រសិនបើមានការឯកភាពអនុសញ្ញារួមនេះ អ្នកបញ្ជាទិញក៏ត្រូវធានាបាន និង បន្តកិច្ចសហប្រតិបត្តិការ ជាមួយអ្នកផ្គត់ផ្គង់ នៅប្រទេសកម្ពុជា រយៈពេលវែង តទៅមុខទៀត អាចរយៈពេលរហូតដល់ទៅ ៤ទៅ៥ឆ្នាំ រឺ ច្រើនជាងនេះ ។ ក្នុង ឱកាសជំនួបពិភាក្សានេះ ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឲ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឲ្យកាន់តែប្រសើរឡើង សម្រាប់ កម្មករនយោជិតកម្ពុជា ដូចជា ការធានា នយោជក និង អ្នកបញ្ជាទិញ គាំទ្រដល់កម្មវីធី របបសន្តិសុខ សង្គម ដែលទាក់ទងនឹងការធានា ហានិភ័យការងារ ការថែទាំសុខភាព ហើយនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាល និង ដាក់ឲ្យអនុវត្ត របបសោធននិវត្តន៍ ។ ក្រៅពីនេះ ឯកឧត្តម ក៏បានស្នើឲ្យបញ្ចូលកម្មវិធីផ្សេងទៀត ដូចជាគម្រោងសុវត្ថិភាពចរាចរ បញ្ហាអនាម័យ និង សុខភាព ដើម្បីទប់ស្កាត់ ការដួលសន្លប់ចំពោះកម្មករ និយោជិត ក្នុងរោងចក្រនានាជាដើម ។

គួរបញ្ជាក់ថា គម្រោង ACT គឺជា កិច្ចព្រមព្រៀងថ្មីមួយ រវាងម្ចាស់កម្រិតពិភពលោក មួយចំនួន អាជីវករលក់រាយ និង សហជីពមួយចំនួន ដើម្បីផ្លាស់ប្តូរឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរ និង សម្រេចបានប្រាក់ឈ្នួលសមរម្យ សម្រាប់កម្មករ និយោជិត តាមរយៈការចរចារ ជាសមូហភាព នូវថ្នាក់វិស័យ ដោយភ្ជាប់ជាមួយនឹងការគាំទ្រ ក្នុងការកែសម្រួលបែបបទ ជាមួយម្ចាស់ម៉ាក។

គោលបំណងរបស់ ACT គឺជាការប្តេជ្ញាចិត្តជាអន្តរជាតិ ក្នុងការសម្រេចឲ្យបាន ប្រាក់ឈ្នួលសមរម្យក្នុងវិស័យមួយ ដែលបានបង្កើតឲ្យបានជាក្របខណ្ឌមួយ ដែលគ្រប់ភាគីពាក់ព័ន្ធរួមទាំងម្ចាស់ម៉ាក និង អាជីករលក់រាយ សហជីព រោងចក្រ សហគ្រាស និង រាជរដ្ឋាភិបាលអាណត្តិទី៦      ​អាចអនុវត្តទំនួលខុសត្រូវរបស់ខ្លួន នូវការសម្រេចឲ្យបានប្រាក់ឈ្នួលសមរម្យ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner