រយៈពេល៨ខែក្នុងឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំណូលជិត១៧០លានដុល្លារពីការនាំចេញជ័រកៅស៊ូ

អត្ថបទដោយ៖
Kien Sereyvuth

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៨ខែ ឆ្នាំ២០០១៨នេះ កម្ពុជាបាននាំចេញផលិតផលជ័រកៅស៊ូចំនួន១២០,៣០៥តោន ទទួលចំណូលជិត១៧០លានដុល្លារអាម៉េរិក។

អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរយៈពេល៨ខែ ដែលគិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៨ ការបញ្ចេញជ័រកៅស៊ូលក់មានចំនួន១២០,៣០៥តោន បានកើនឡើង២១,២៣៨តោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។ ចំពោះតម្លៃជាមធ្យមសម្រាប់រយៈពេល៨ខែនេះមានចំនួន ១,៣៨៣ដុល្លារក្នុង១តោន ដូច្នេះចំណូលដែលទទួលបានពីការនាំចេញជ័រកៅស៊ូមានចំនួន ១៦៦,៣៨១,៨១៥ដុល្លារអាម៉េរិក។ គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៣៦,២៩៩ ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន១៧៣,០១៧ហិកតា ស្មើនឹង៣៩% និងផ្ទៃដីថែទាំមានចំនួន ២៦៣,២៨១ហិកតា ស្មើនឹង៦១%។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួលចំណូលប្រមាណ៣០០លានដុល្លារអាម៉េរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហិបុរី និងម៉ាឡេស៊ី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner