ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បាននាំយកថវិកា និងគ្រឿងបរិភោគជាច្រើនមុខ ទៅឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងខ្វះខាតជីវភាពរស់នៅប្រចាំថ្ងៃ
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ចាន់ សុភ័ក្ត្រា បានធ្វើដំណើរទៅកាន់មូលដ្ឋាន ដើម្បីជួបសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ទៅផ្តល់ជូនដល់អតីតយុទ្ធជនពិការ ចំនួនពីរគ្រួសារមាន ១)ឈ្មោះ កឹង កន ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនពិការ រស់នៅភូមិព្នៅ ឃុំភ្នំពេញ ស្រុកគូលេន និង២)ឈ្មោះ រឹម ឃាន ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនពិការ រស់នៅភូមិស្របាល ឃុំភ្នំពេញ ស្រុកគូលេន ខេត្តព្រះវិហារ។ គ្រួសារអតីតយុទ្ធជនទាំងពីរនេះ ក្នុង១គ្រួសារទទួលបានថវិកា ២០ម៉ឺនរៀល មី១កេស អង្ករ១បេ និងទឹកបរិសុទ្ធ១កេស ពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ។