រាជរដ្ឋាភិបាលបានបង្កើតសមាគមមនុស្សចាស់សម្រាប់ជួយទ្រទ្រង់ដល់សុខមាលភាពមនុស្សចាស់
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកញ្ញាម្សិលមិញ បានប្រារព្ធពិធីអបអរសាទរ ទិវាសន្តិភាពអន្តរជាតិលើកទី១៦ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ទិវាមនុស្សចាស់កម្ពុជា ទិវាមនុស្សចាស់ជាតិ និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សមាគមនមនុស្សចាស់បង្កើនសាមគ្គី ដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមជាតិ» ដែលមានការអញ្ជើញជាអធិបតីភាព ពីអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សវណ្ណ អភិបាលរងខេត្ត ប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត យ៉ាងច្រើនកុះករ។