មន្ត្រីកាំកុងត្រូល៖ ដេប៉ូលក់ប្រេងសាំងចំនួន៤ទីតាំងនៅខណ្ឌដង្កោ លក់មិនគ្រប់បរិមាណ និងបន្លំគុណភាព
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ នៅថៃ្ងទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន ជាអនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ គុណភាព និងតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូមួយចំនួន ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។