ឯកអគ្គរដ្ឋទូតបារាំង សម្តែងការអបអរសាទរ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦

 

ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចក្រឡាហោម ស ខេង ដែលត្រូវបានបន្តមុខតំណែងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់អាណត្តិទី៦នេះ ។
លិខិតជូនពររបស់ លោកជំទាវលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតសាធារណៈបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ដែលផ្ញើជូនសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «លោកជំទាវលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ មានសេចក្តីសោមនស្សរីករាយ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងអត្ថប្រយោជន៍រួមរវាងប្រទេសទាំងពីរ»

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner