ព្រឹកនេះ រដ្ឋមន្ត្រីក្រសួងអប់រំ ចុះជួបគ្រូៗនៅវិទ្យាល័យព្រះស៊ីសុត្ថិ ដើម្បីដោះស្រាយបាតុភាពមួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានមកជួបគ្រូៗនៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ពិសេសបាតុភាពប៉ុន្មានថ្ងៃនេះ ដែលមានការតវ៉ាមិនចង់ឲ្យមានការផ្លាស់ប្តូរ នាយកសាលា ក៏ដូចជា បញ្ហាដែលមានពាក្យអកុសលថា សាលានេះនឹងត្រូវដូរទៅជាសាលាឯកជនវិញ។

បើតាម ឯកឧត្តម ហង់ ជួនណារ៉ុន នៅក្នុងកិច្ចប្រជុំបើកទ្វារដំបូង បានអនុញ្ញាតឲ្យអ្នកសារព័ត៌មានស្តាប់បានបន្តិចនោះ បានបង្ហើយឲ្យដឹងថា នៅថ្ងៃនេះនឹងមានការបោះឆ្នោតជាសម្ងាត់ ដើម្បីឲ្យមានការសម្រេចថា តើចង់រក្សាទុកនាយកសាលានេះ ឬត្រូវដូរចេញ?។ ឯកឧត្តម បន្តថា ការដោះដូរនឹងសម្រេចទៅតាមសំឡេងឆ្នោតភាគច្រើនរបស់គ្រូដែលបង្រៀងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

សូមបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនេះ គ្រូៗបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងសិស្សមួយចំនួន បាននាំគ្នាចេញមកលើកបដាតវ៉ាជាបន្តបន្ទាប់ ដោយមិនចង់ឲ្យមានកម្មវិធី «សាលាជំនាន់ថ្មី NGS» នៅក្នុងសាលាព្រះស៊ីសុវត្ថិ ក្រោមហេតុផលថា កម្មវិធីនេះនាំឲ្យមានការបែងចែករវាងគ្រូ និងគ្រូ សិស្សនិងសិស្ស។

ប៉ុន្តែមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា គោលបំណងរបស់សាលារៀនជំនាន់ថ្មី គឺការបង្កើតសាលារដ្ឋ ដែលរក្សាបានស្តង់ដារនៃការអប់រំបានខ្ពង់ខ្ពស់បំផុត តាមរយៈការវិនិយោគថវិកាច្រើន និងផ្តោតទៅលើការពង្រឹងតម្លាភាព និងទទួលខុសត្រូវ ដោយការផ្លាស់ប្តូរវិធីគ្រប់គ្រងសាលា។នេះគឺជាការខុសប្លែកពីវិធីសាស្ត្រប្រពៃណីរបស់រដ្ឋាភិបាលដែលរមែងតែងតែបែងចែកមូលនិធិស្មើៗគ្នាទាំងអស់។

ប្រសិនបើមិនមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងសាលារៀនទេនោះ សម្ភារបរិក្ខារ ដូចជា បន្ទប់ពិសោធវិទ្យាសាស្ដ្រ នឹងមិនត្រូវបានប្រើប្រាស់ឲ្យអស់ពីសមត្ថភាពទេ ពីព្រោះគ្រូបង្រៀន រវល់តែស្វិតស្វាញក្នុងការបង្រៀនគួរយកលុយក្រៅម៉ោងវិញ និងមានភាព លម្អៀង ទៅលើសិស្ស រៀនគួរជាងសិស្ស ដែលមិនមានលុយរៀនគួរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner