សមាជិករដ្ឋសភាសហព័ន្ធអាល្លឺម៉ង់៖ អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចក្នុងការបន្តគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញាតិឱ្យសមាជិកសភានៃសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម Markkus Benjamin Koob ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តម អ៊ាង សុល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មានថា សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ឯកឧត្តម Markus Benjamin Koob បានបញ្ជាក់ថា សហព័ន្ធអាល្លឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលប្រទេសទាំង២ អាចធ្វើទៅបាន ។ ឯកឧត្តម Markus Benjamin Koob ក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែលមានក្រុមហ៊ុនធំៗ និងល្បីៗជាច្រើន មកបើកក្នុងប្រទេសកម្ពុជា ហើយផលិតសម្ភារៈ ជាពិសេស វាយនភណ្ឌ ដែលមានគុណភាព សម្រាប់នាំចេញទៅកាន់សហភាពអឺរ៉ុប។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner