រដ្ឋសភាបន្តសម័យប្រជុំរៀបចំសមាសភាពគណៈកម្មការជំនាញនានា ក្រោយសមាជិកមួយចំនួនលាលែងទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋសភាបានបន្តសម័យប្រជុំលើកទី១ នីតិកាលទី០៦ ដើម្បីរៀបចំបំពេញសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភា បន្ទាប់ពីមានសមាជិកមួយចំនួន បានលាលែងទៅកាន់តំណែងនៅក្នុងជួររាជរដ្ឋាភិបាលនាពេលកន្លងទៅ។

កិច្ចប្រជុំនៅព្រឹកនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ការរៀបចំបំពេញសមាសភាពគណៈកម្មការជំនាញនានារបស់រដ្ឋសភានេះ ក៏ធ្វើឡើងបន្ទាប់ពីរដ្ឋសភាប្រកាសសុពលភាពតំណាងរាស្រ្តថ្មីចំនួន៣៨រូប ដែលឡើងមកជំនួសតំណាងរាស្រ្តដែលបានទៅកាន់តំណែងក្នុងជួររដ្ឋាភិបាល។ របៀបវារៈប្រជុំរួមមាន៖
-អនុម័ត្តការជ្រើសតាំងបំពេញបន្ថែមសមាសភាពក្នុងគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភានីតិកាលទី៦។
-បោះឆ្នោតជ្រើសតាំងបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៦។

សូមជម្រាបថា សមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា គឺមានសមាជិកចំនួនពី៧ទៅ៨រូប និងការជ្រើសរើសលេខាធិការប្រចាំគណៈកម្មការទំនាញទាំង១០នៃរដ្ឋសភា ដើម្បីជួយការងារប្រធាន ឬអនុប្រធានគណៈកម្មការនីមួយៗ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner