អភិបាលខេត្តកំពត អញ្ជើញជាអធិបតីភាពក្នុងពិធីចែកសម្ភារទឹកស្អាត និងសម្ភារអនាម័យជូនប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសម្ភារទឹកស្អាត និងសម្ភារអនាម័យជូនប្រជាពលរដ្ឋក្នុងភូមិវត្តពោធិ៍ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានមានប្រសាស៍ពាក់ព័ន្ធនឹងអាកាសធាតុនៅប្រទេសផ្សេងៗ ដែលមានភ្លៀងធ្លាក់ច្រើន ខ្យល់ព្យុះធ្វើឲ្យយើងរងសម្ពាធអំពីគេ ដោយមានភ្លៀងធ្លាក់ច្រើន ខ្យល់ព្យុះ ជាដើមហេតុដែលនាំមកនូវគ្រោះមហន្តរាយផ្សេងៗ និងខូតខាត ផ្លូវជាច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះ គឺកត្តាសុខភាពដូច្នេះត្រូវចេះថែរក្សាសុខភាពឲ្យបានល្អ។
ថ្ងៃនេះក្នុងនាមអភិបាលខេត្ត បាននាំមកនៅសម្ភារទឹកស្អាត និងសម្ភារអនាម័យ គ្រឿងអនាម័យមួយចំនួន យកមកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៥៦១គ្រួរសា ដែលមកអំពីភូមិចំនួន៦ ក្នុងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពតដែលរងគ្រ្គោះដោយទឹកជំនន់។ ឯកឧត្តមបានជំរុញឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ យកសម្ភារទាំងអស់នោះ ទៅចែកជូនដល់ប្រជាពលរដ្ឋទាំងអស់ជាបន្ទន់ ចំណែកសម្ភារដែលបានយកមកចែកជូនថ្ងៃនេះគឺជូនបងប្អូនរងគ្រោះចំនួន៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ធុងប៉ារ៉ាមិ ចំនួនមួយ និងធុងយួរដៃមួយ។ ចំណែក២២៤គ្រួសារទៀត ក្នុងមួយគ្រួសារមួយគ្រួសារទទួលបាន : ប៊ីដុង20L ចំនួនមួយ និងធុងផត់ចំនួនមួយ ហើយ២២៦គ្រួសារទៀតទទួលបាន ក្នុងមួយគ្រួសារ ធុងយួរ20Lចំនួនមួយ និងធុងផត់ចំនួនមួយ និង៨០គ្រួសារទៀត ទទួលបានក្នុងមួយគ្រួសារ ធុងយួរដៃចំនួន៣ និងធុងយួរមួយ។
ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមមានចិត្តសប្បាយរីករាយណាស់ ដោយមើលឃើញការចូលរួមអំពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ស្រុក ឃុំ ភូមិ ដែលបានរួបរួមគ្នា ដើម្បីដោះស្រាយ ទុកលំបាករបស់ប្រជាពលរដ្ឋយ៉ាងសស្រោកសស្រាំ រាល់បញ្ហាដែលកើតមានឡើង ធ្វើឲ្យឯកឧត្តមមានទឹកចិត្ត ខិតខំជំរុញនៅការអភិវឌ្ឍក្នុងខេត្តឲ្យកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានបន្តទៀតថា ក្នុងនាមអភិបាលខេត្ត ដែលដឹកនាំក្នុងខេត្តនេះ ឯកឧត្តមនឹងធ្វើផ្លូវទូទាំងខេត្តកំពតឲយល្អ ប្រសើរឡើងជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ហើយចាប់ពីថ្ងៃនេះទៅ នៅចំណុចណាដែលប្រឈម ឯកឧត្តមនឹងមានក្រុមមួយហៅថាក្រុមវិស្វកម្មអន្តរាគមន៍របស់ខេត្តកំពត ដើម្បីចុះទៅអនុវត្តភ្លាមៗដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ៕