ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារពីព្យុះទីហ្វុង មំាងឃុត លើប្រទេសហ្វីលីពីន បន្តកើនឡើងជិត៩០នាក់ និង៧០នាក់ទៀតបាត់ខ្លួន

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៨១នាក់ហើយ និង៧០នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះទីហ្វុង មាំងឃុត បានវាយប្រហារលើកោះ លូហ្សុន ភាគខាងជើងប្រទេសកាលពីសប្តាហ៍មុន ខណៈការខូចខាតជារួម គឺមានទំហំធ្ងន់បំផុត។ យោងតាមអាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា ជនរងគ្រោះភាគច្រើនត្រូវបានគេរាយការណ៍ថា ស្ថិតនៅឯតំបន់រដ្ឋបាល ខា និងមួយចំនួនទៀតនៅខេត្ត ណួវ៉ា វីសកាយ៉ា និងខេត្ត អ៊ីឡូខូស ភាគខាងជើងប្រទេសហ្វីលីពីន។ ដោយឡែកប្រជាជនហ្វីលីពីនរាប់សែននាក់ បាននិងកំពុងទទួលរងផលប៉ះពាល់ពីព្យុះ មំាងឃុត នេះផងដែរ ស្របពេលផ្ទៃដីស្រួវដែលមាន ត្រូវបានគេគណនាថា មានទម្ងន់ ២៥០,៧៣០តោនបានរងការផ្លិចបំផ្លាញយ៉ាងដំណំ។

ព្យុះទីហ្វុងដ៏មហិមានេះទៀតសោត ក៏បានធ្វើការវាយប្រហារភាគខាងត្បូងប្រទេសចិន និងភាគខាងជើងប្រទេសថៃផងដែរនាដើមសប្តាហ៍នេះ ខណៈមាំងឃុត ដែលជាព្យុះខ្លាំងក្លាទី ១៥ នៅក្នុងឆ្នាំ២០១៨នេះ បានវាយប្រហារលើប្រទេសហ្វីលីពីន ហើយបើតាមតួលេខពីអាជ្ញាធរប្រទេសដីកោះនេះ ហ្វីលីពីនតែងតែរងគ្រោះដោយសារតែខ្យល់ព្យុះយ៉ាងតិចចំនួន២០លើកក្នុងមួយឆ្នាំៗ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner