ឯកឧត្តម អ៊ុយសំអាតចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ២១៥គ្រួសារនៅស្រុកអណ្ដូងមាស

អត្ថបទដោយ៖
Kien Sereyvuth

 មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋនាឱកាសនេះឯកឧត្តម អ៊ុយ សំអាត បានពាំនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនប្រជាពរដ្ឋរងគ្រោះទាំងអស់ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់និងជួយដោះស្រាយរាល់ការលំបាកខ្វះខាតរបស់ជនរងគ្រោះនៅទូរទាំងប្រទេស ដែលរងគ្រោះដោយគ្រោះធម្មជាតិនិងឧបទ្ទវហេតុផ្សេងៗបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។

ជាក់ស្តែងក្នុងពេលនេះគ្រោះមហន្តរាយកើតមានឡើង សម្ដេចប្រធានបានចុះផ្ដល់អំណោយមនុស្សធម៌ដោយផ្ទាល់ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលរងគ្រោះ ជាបន្តបន្ទាប់។​ហើយថ្ងៃនេះទោះបីមិនបានអញ្ជើញចុះមកផ្ទាល់ក៏ដោយតែសម្តេចប្រធានបានចាត់ឱ្យឯកឧត្តមនិងសហការីកាកបាទក្រហមកម្ពុជានាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាមកចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះក្នុងស្រុកអូរយ៉ាដាវនិងស្រុកអណ្ដូងមាសនេះឲ្យបានទាន់ពេលវេលាដើម្បីរួមចំណែកសម្រាលបន្ទុកលើបញ្ហាជីវភាពរស់នៅរបស់បងប្អូនដែល នេះបង្ហាញពីមនោសញ្ចេទនា ផ្សារភ្ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។  
     ឯកឧត្តមតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជានិងប្រតិភូអមដំណើរក៏បានអញ្ជើញចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋរងគ្រោះទាំង ២១៥ គ្រួសារ ក្នុងនោះមកពីស្រុកអូយ៉ាដាវចំនួន ៧០គ្រួសារនិង  ស្រុកអណ្ដូងមាសចំនួន ១៤៥គ្រួសារដោយគ្រួសារនិមួយៗទទួលបានអង្ករ ៣០គីឡូក្រាម  មី ១កេស ត្រីខ ១០ កំប៉ុង សារុង ១ក្រមា ១មុង ១ភួយ ១និងមុងសុវត្ថិភាពចំនួន ១។​

សូមបញ្ជាក់ថា អំណោយជាអង្ករស្បៀងសម្ភារះដែលកាកបាទក្រហមកម្ពុជានាំយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះក្នុងពេលនេះគឺជាអំណោយរបស់សប្បុរសជនផ្ដល់ជូនតាមរយៈកាកបាទក្រហម កម្ពុជា។  ដោយឡែកមុងសុវត្ថិភាពគឺជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមចិនខេត្តគ័ងស៊ី។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner