តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រេចបើកការស៊ើបអង្កេតលើបទឧក្រិដ្ឋប្រឆាំងជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា
អត្ថបទដោយ៖
Kien Sereyvuth
ឡាអេ៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតបឋមរបស់ខ្លួនហើយ ដើម្បីត្រួតពិនិត្យលើការចោទប្រកាន់រដ្ឋាភិបាលមីយ៉ាន់ម៉ាថា បានប្រពឹ្រត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ លើជនជាតិដើមភាគតិចរ៉ូហ៊ីងយ៉ា។
ការសម្រេចចិត្តរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិICCខាងលើនេះ អាចនឹងបើកផ្លូវឱ្យមានការស៊ើបអង្កេតយ៉ាងពេញលេញមួយ លើយោធាមីយ៉ាន់ម៉ា ដែលត្រូវបានគេចោទថា បានសម្លាប់រង្គាលជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងបណ្ដេញជនជាតិភាគតិចដ៏កំសត់មួយនេះ ប្រមាណជាង៧០០,០០០នាក់ ចេញពីភូមិដ្ឋានរបស់ពួកគេក្នុងរដ្ឋ រ៉ាក់ឃីន។
យ៉ាងណាក៏ដោយ រដ្ឋាភិបាល និងយោធាមីយ៉ាន់ម៉ាបានច្រានចោទរាល់ការចោទប្រកាន់ទាំងឡាយ ហើយអះអាងថា អ្វីដែលយោធាមីយ៉ាន់ម៉ាបានធ្វើនៅក្នុងរដ្ឋ រ៉ាក់ឃីន គឺគ្រាន់តែដើម្បីការពារជនស៊ីវិលតែប៉ុណ្ណោះ និងមិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍អ្វីនោះទេ៕