របាយការណ៍របស់អង្គការ Save the Children បញ្ជាក់ថា កុមារជាង១លាននាក់នឹងត្រូវប្រឈមមុខនូវគ្រោះអត់ឃ្លាននៅពេលអនាគតក្នុងប្រទេសយ៉េមែន

យ៉េមែន ៖ យោងតាមរបាយការណ៍របស់អង្គការ Save the Children បានឱ្យដឹងថា កុមារប្រមាណជាង១លាននាក់អាចនឹងត្រូវប្រឈមមុខនូវគ្រោះអត់ឃ្លាននៅក្នុងប្រទេសយ៉េមែន ដែលកំពុងញាំញីដោយសារសង្រ្គាមជាង៣ឆ្នាំមកនេះ។ ជុំវិញជម្លោះនៅប្រទេសយ៉េមែននេះ ដែរ  អង្គការ Save the Children បានព្រមានថា កុមារយ៉េមែនជាង១លាននាក់ទំនងជាត្រូវប្រឈមមុខនឹងគ្រោះអត់ឃ្លាននៅពេលអនាគត ខណៈកុមារសរុប៥,២លាននាក់ កំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លានស្រាប់។

ជាមួយគ្នានោះដែរ តម្លៃម្ហូបអាហារឡើងខ្ពស់កប់ពពក និងការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុយ៉េមែន គឺបង្កឡើងដោយសង្រ្គាមដែលកំពុងធ្វើឱ្យប្រជាជនយ៉េមែនជាច្រើនជួបហានិភ័យនៃអសន្តិសុខស្បៀងអាហារ។ ប៉ុន្តែរឹតតែសំខាន់ទៅទៀតនោះ គឺថាការគំរាមកំហែងកាន់តែកើនឡើងជាលំដាប់ បណ្ដាលមកពីការវាយប្រយុទ្ធគ្នាឥតឈប់ឈរនៅឯទីក្រុងកំពង់ផែ Hudaydah ត្បិតទីក្រុងគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូទីមួយនេះ គឺជាច្រកចូលដ៏សំខាន់សម្រាប់ការដឹកជញ្ជូនជំនួយផ្សេងៗឲ្យប្រជាជនយ៉េមែន។

គួរបញ្ជាក់ថា បើតាមអង្គការសហប្រជាជាតិ សង្រ្គាមនៅក្នុងប្រទេសយ៉េមែន រវាងក្រុមឧទ្ទាមហ៊ូទី និងរដ្ឋាភិបាលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ដែលផ្ទុះឡើងកាលពីឆ្នាំ២០១៥ បានសម្លាប់ជីវិតមនុស្សជាង១០,០០០នាក់ ក្នុងនោះ២ភាគ៣គឺជាជនស៊ីវិល និង៥៥,០០០នាក់ផ្សេងទៀតរងរបួស៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner