ពលរដ្ឋខ្វះខាតជីវភាពមួយចំនួននៅគ្រប់ឃុំនៃស្រុកថ្មពួក ដែលរងផលប៉ះពាល់ពីជម្ងឺកូវីត១៩ ទទួលអំណោយកាកបាទក្រហមកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋខ្វះខាតដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជម្ងឺកូវីត១៩ មកពី៦ឃុំ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ លោក ម៉ែន សោភ័ណ អភិបាលរងស្រុកថ្មពួក បានអោយដឹងក្នុងពិធីចែកអំណោយនាវត្តពោធិវាលថ្មពួកកាលពីថ្ងៃ២៤ ខែមិថុនាថា ៖ ក្នុងការស្រង់ ជ្រើសពលរដ្ឋដែលជួបការលំបាកបំផុតពីគ្រប់ឃុំនៃទូទាំងស្រុកថ្មពួកនាលើកនេះ មានចំនួន៥២គ្រួសារសម្រាប់មកទទួលស្បៀងសង្គ្រោះបន្ទាន់ ។

លោក លី សារី អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខាកាកបាទក្ររហមកម្ពុជាខេត្តបន្ទាយមានជ័យ បានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនបងប្អូនពលរដ្ឋដែលជួបការលំបាកជីវភាព ។ លោកបានផ្តល់កម្លាំងចិត្ត អោយបងប្អូនពលរដ្ឋទាំងនេះ ក៏ដូចពលរដ្ឋទូទៅបន្តជម្នះការលំបាកពីផលប៉ះពាល់នៃការរីករាលជម្ងឺកូវីត១៩   ហើយខិតខំប្រកបរបររកសុី ក៏ដូចជាបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ជម្ងឺនេះ  ក៏ដូចជម្ងឺ និងមេរោគដទៃទៀត។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យដែលត្រូវចែក គឺពលរដ្ឋម្នាក់ៗទទួលបាននូវអង្ករ២៥គក្រ ត្រីខ១០កំប៉ុង ប្រេងឆា១លីត្រ សាប៊ូ១ស្បោង ទឹកត្រី៣ដប អាវយឺត២ និងថវិកា១ម៉ឺនរៀល៕ ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner