ផ្ទះមួយខ្នងដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្ដេចតេជោហ៊ុន សែន ប្រគល់ជូនអតីតយុទ្ធជនដែលបានបញ្ចប់អាជីពក្នុងកងយោធពលខេមរូមិន្ទ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិស្រែសារ ឃំុត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការរងយោធភូមិភាគពិសេស មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគន៍អតីត យុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញទៅចូលរួមក្នុងពិធីប្រគល់ផ្ទះ១ខ្នងដែលជាអំណោយ ដ៏ថ្លៃថ្លាររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាជូនលោក ចិត្ត ចិន្ដា អតីតយុទ្ធជនដែលបានបញ្ចប់អាជីពក្នុងកងយោធពលខេមរូមិន្ទ មករស់នៅក្នុងមូលដ្ឋានជួបជំុក្រុមគ្រួសារ ហើយត្រូវជួបការលំបាកគ្មានជម្រកស្នាក់នៅ ត្រូវបានឧត្តមសេនីយ៍ទោ ធន ធឿន សម្រេចធើ្វការសាងសងជូនរួមជាស្ថារពនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយទើបតែថ្ងៃនេះធើ្វការប្រគល់ជូនតែម្ដង។  

នៅក្នុងពិធីនេះផង ក៏មានការអញ្ជើញចូលរួមពីលោក វន សុីថា អភិបាលស្រុកសាមគ្គីមានជ័យ មន្ត្រីជំុវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ លោកមេឃំុ លោកមេភូមិ ប្រជាការពារ ប្រជាពលរដ្ឋប្រមាណ៥៣នាក់។ លោក ធន ធឿន មានមតិសំណេះសំណាល និងធើ្វការផ្ដាំផ្ញើរទៅកាន់គ្រួសារលោក ចិត្ត ចិន្ដា អតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់ថែទាំងសុខភាពឲ្យបានរឹងមាំ បញ្ជូនកូនចៅទៅកាន់សាលាឲ្យបានចូលសិក្សារៀនសូត្រគ្រប់ៗគ្នា ហើយកុំមានការព្រួយបារម្មណ៍អី្វឲ្យសោះព្រោះសម្ដេច លោកមិនបានឲ្យប្រជាពលរដ្ឋណាមួយជួបការលំបាក ឬស្លាប់ដោយសារការអត់អាហារនោះឡើយ។ ដូច្នេះហើយសូមបងប្អូនទាំងអស់នាំគ្នាចូលរួមជាមួយសម្ដេចខិតខំថែរក្សាការពារឲ្យបាននៅសន្តិភាព សុវត្តិភាពក្នុងប្រទេស ឬតាមមូលដ្ឋានស្រុកភូមិរបស់បង ប្អូន។ ប្រទេសជាតិមានសន្តិសុខល្អ ការកសាងអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជាលំដាប់ សូមបងប្អូនកុំនាំគ្នាចាញ់បោកការឃោសនាញុះញុងរបស់ពួកក្រុមប្រឆាំងឲ្យសោះ ព្រោះពួកនេះមិនមានគំនិត ឬគិតពីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋដូចសម្ដេចនោះទេ។ ប៉ុន្មានអាណត្តិកន្លងមក សម្ដេចលោកខិតខំប្រឹងប្រែងស្វែងរកក្រុមហ៊ុន អ្នកវិនិយោគឲ្យមកធើ្វការបណ្ដាក់ទុន នឹងដំឡើងរោងចក្រសហគ្រាសនៅតាមបណ្ដាលខេត្ត ពាសពេញផ្ទៃប្រទេស ក្នុងគោលបំណងតែមួយគត់ គឺសម្រួលការងាឲ្យបងប្អូនប្រជាពលរដ្ឋ។

បន្ទាប់មកឯកឧត្តមធន ធឿនក៏បានប្រគល់ស្លាកអំណោយផ្ទះរបស់សម្ដេចនឹងគ្រឿងឧបភោគមួយចំនួនរួមៈ អង្ករ១១៧ក.ក្រ មី1កន្លះ ទឹកត្រី6យួរ ទឹកសុីអីុវ5យួរ ច្រាស់ដុសធ្មេញពីរ សម្ភារសិក្សាមួយចំនួន សារុង១ មុង3  និងថវិកា50000រៀល។ នៅក្នុងនោះផង ដែលលោក ចិត្ត ចិន្ដា ព្រមទាំងក្រុមគ្រួសារបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះសម្ដេច ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងជូនពរឲ្យសម្ដេចព្រមទាំងក្រុមគ្រួសារទទួលបានសុខភាពល្អ កម្លាំអមាំមួន ដើម្បីដឹកនាំប្រទេសជាតិឲ្យមានការលូតលាស់ជឿនលឿន រីកចម្រើនទៅមុខជានិច្ច ម្យ៉ាងវិញទៀតសូមឲ្យសម្ដេចនឹងថ្នាក់ដឹកនាំទាំងអស់ជួបប្រទះនូវពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខពលកុំបីឃ្លាតឃ្លៀនឡើយ៕  

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner