សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន៤រូប និងក្រុមហ៊ុនចំនួន៥ ដែលគំាទ្រដល់របបដឹកនំារដ្ឋាភិបាលស៊ីរី

សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍ (ម៉ោងក្នុងតំបន់) បានប្រកាសដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើបុគ្គលចំនួន៤រូប និងក្រុមហ៊ុនចំនួន៥ ដោយចោទប្រកាន់ពួកគេថា បានលួចលាក់សម្របសម្រួលការផ្ទេរអាវុធ ឬការផ្តល់ឥន្ធនៈ ព្រមទំាងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ឬក៏សម្ភារៈផ្សេងទៀតដល់រដ្ឋាភិបាលលោក អាសាដ នៅក្នុងប្រទេសស៊ីរី ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិក បុគ្គលដែលជាប់ទណ្ឌកម្មចុងក្រោយនេះ រួមមានទំាងជនជាតិស៊ីរីផ្ទាល់ និងជនជាតិលីបង់ ចំនែកឯក្រុមហ៊ុនដែលជាប់ទណ្ឌកម្មវិញ ក្នុងនោះរួមមានក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងប្រទេស៊ីរី លីបង់ និងអេមីរ៉ាត់អារ៉ាប់រួម ។
សូមបញ្ជាកផងដែរថា រាល់ទ្រព្យសម្បត្តិបុគ្គល និងអង្គភាពទាំងអស់ដែលទទួលរងទណ្ឌកម្មខាងលើនេះ នឹងត្រូវបង្កកនៅក្នុងដែនសមត្ថកិច្ចរបស់សហរដ្ឋអាមេរិកហើយបុគ្គល និងអង្គភាពរបស់សហរដ្ឋអាមេរិកទំាងអស់ ក៏ត្រូវបានហាមឃាត់មិនអោយធ្វើការរកស៊ី ឬចូលរួមក្នុងប្រតិបត្តិការជាមួយពួកគេផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner