អ៊ីស្រាអ៊ែលរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ថា ជាកិច្ចព្រមព្រៀង ដ៏អាក្រក់បំផុត

អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅតែបន្ត រិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត ក៏ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរថា ដោយសារតែកិច្ចព្រមព្រៀងនេះ បានធ្វើ ឱ្យអ៊ីស្រាអ៊ែល និងពិភពអារ៉ាប់ខិតកាន់តែជិតគ្នា ។
ការកាត់សម្គាល់បែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងនៅឯក្រសួងការបរ ទេសអ៊ីស្រាអ៊ែល និងកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះផ្ទាល់ត្រូវបានគេ រាយការណ៍ថា បានប្រកាសពីអ៊ីស្រាអ៊ែលនឹងចូលរួមជាមួយក្រុមចំរុះអារ៉ាប់ប្រឆាំងនឹងអ៊ីរ៉ង់ បើសិនជាទីក្រុងតេហេរ៉ង់បិទច្រកសមុទ្រ បាបអាល់មែនដេប ។
អ៊ីរ៉ង់ និងអ៊ីស្រាអ៊ែលមិនបានរក្សាទំនាក់ទំនងការទូតនឹងគ្នាចាប់តាំងពីឆ្នាំ១៩៧៩ និង តែងតែមានភាពតានតឹងគ្នាជាបន្តបន្ទាប់មកទល់នឹងពេលនេះ ដោយសារតែ អ៊ីរ៉ង់មិនព្រមទទួលស្គាល់រដ្ឋជ្វីប ។ ប៉ុន្តែខុសប្លែកពីអារ៉ាប៊ីសាអូឌីត បើទោះជាមិន មានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអ៊ែលក៏ដោយ ក៏ទីក្រុង រីយ៉ាដ ហាក់ដូចជាភាព ធូរស្រាលច្រើននឹងអ៊ីស្រាអ៊ែលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយពីរាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់  ប្រកាសទទួលស្គាល់សិទ្ធិរបស់ ជនជាតិជ្វីប ក្នុងការបង្កើតរដ្ឋផ្ទាល់ខ្លួន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner