កូរ៉េខាងត្បូងពិភាក្សាជាមួយសហរដ្ឋអាមេរិក មុនពេលបញ្ជូនក្រុមប្រតិភូពិសេសតំណាងប្រធានាធិបតីទៅកាន់ប្រទេសកូរ៉េខាងជើង
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់ជាមុន ជាមួយសហរដ្ឋអា មេរិក ជុំវិញដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូពិសេសតំណាងប្រធានាធិបតីកូរ៉េ ខាងត្បូងទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងថា សម្ព័ន្ធមិត្តកូរ៉េខាង ត្បូង និងសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ទាក់ទិននឹងដំណើរទស្សនកិច្ចនៃគណៈប្រតិភូពិសេសកូរ៉េខាងត្បូងទៅកាន់រដ្ឋធានីព្យុងយ៉ាង ដោយរដ្ឋាភិបាលប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធនឹង បញ្ហាកូរ៉េខាងជើង ។
សូមបញ្ជាក់ផងដែរថា ក្រុមបេសកកម្មពិសេស ដែលមានសមាសភាព០៥រូប និង ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង នឹងចេញដំណើរទៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធស្អែក នេះ សម្រាប់រយៈពេលមួយថ្ងៃ ដើម្បីកំណត់ថ្ងៃជួបមុខគ្នាសម្រាប់ការបើកកិច្ចប្រជុំ កំពូលជាលើកទីបីរវាងលោក មូន និង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ៕