សិប្បកម្មផលិតស្ករត្នោតផ្ទុកសារធាតុគីមី នៅខណ្ឌច្បារអំពៅ ស្ងាត់ៗបើកដំណើរការឡើងវិញ

ភ្នំពេញ៖ មជ្ឈដ្ឋានជាច្រើនរស់នៅខណ្ឌច្បារអំពៅ បានបង្ហើបប្រាប់ឲ្យដឹងថា សិប្បកម្មផលិតស្ករត្នោតផ្ទុកសារធាតុគីមីមួយកន្លែង ដំណើរការឡើងវិញហើយ បន្ទាប់ពីអាជ្ញាធរចុះបង្ក្រាបកាលពីពេលកន្លងទៅ។ ប្រជាពលរដ្ឋហាក់អស់ជំនឿលើអាជ្ញាធរ ដែលមានវិធានការដូចភ្លើងចំបើង ដោយ “បិទអាជីវកម្មហើយ ក្រោយមកបើកវិញយ៉ាងរំភើយ គ្រាន់តែបានបញ្ជូនសំណុំរឿងជាក្រដាសទៅតុលាការចាត់ការបន្តតាមនីតិវិធីប៉ុណ្ណោះ។ មជ្ឈដ្ឋានជាច្រើន ដឹងយ៉ាងច្បាស់ថា ស្ករត្នោតផ្ទុកសារធាតុគីមីនេះ គឺបានប៉ះពាល់សុខភាពយ៉ាងធ្ងន់បំផុត ទើបអាជ្ញាធរខិតខំចុះបង្ក្រាប។ តែក្រោយមកហាក់ប្រលែងដៃវិញ ធ្វើឱ្យអាជីវកម្មខុសច្បាប់មួយនេះ ដំណើរការឡើងវិញយ៉ាងងាយស្រួល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner