ក្រុមហ៊ុនប្រេងធំៗរបស់ជប៉ុនត្រូវគេរាយការណ៍ថា នឹងផ្អាករាល់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់
អត្ថបទដោយ៖
ហេង វណ្ណា
ជប៉ុន៖ ក្រុមហ៊ុនប្រេងជប៉ុនធំៗត្រូវបានគេរំពឹងថា គ្រោងផ្អាករាល់ការនាំចូលប្រេងឆៅពីប្រទេសអ៊ីរ៉ង់ នៅខែតុលាខាងមុខនេះ ដោយសារតែការភ័យខ្លាចការព្រមានរបស់សហរដ្ឋអាម៉េរិក ដែលថា នឹងដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណា ដែលហ៊ានបន្តនាំចូលប្រេងឆៅរបស់ទីក្រុងតេហេរ៉ង់។

រដ្ឋាភិបាលទីក្រុងតូក្យូត្រូវគេរាយការណ៍ទៀតថា បាននិងកំពុងស្វែងរកការលើកលែងពីសហរដ្ឋអាម៉េរិក ដែលនឹងអនុញ្ញាតឲ្យខ្លួនបន្តធ្វើការនាំចូលប្រេងពីអ៊ីរ៉ង់ ប៉ុន្តែបច្ចុប្បន្ននេះ ហាក់ដូចជាពុំទទួលបានផលអ្វីឡើយ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនប្រេងធំៗនៅប្រទេសជប៉ុនទំនងជាកំពុងរិះរកមធ្យោបាយ ដើម្បីបង្កើនការនាំចូលប្រេងពីកន្លែងផ្សេងជំនួសអ៊ីរ៉ង់វិញ។
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។