ទីភ្នាក់ងារឧតុនិយមជប៉ុនព្យាករណ៍ថា ព្យុះទីហ្វុង Jebi កំពុងរំកិលខ្លួនមកកាន់ គៀកប្រទេសជប៉ុនហើយ

ជប៉ុន៖ មន្រ្តីផ្នែកអាកាសធាតុបានលើកឡើងថា ព្យុះទីហ្វុងដ៏កំណាចថ្មីមួយអាចនឹង ធ្វើដំណើរមកកាន់តែគៀកប្រទេសជប៉ុនបំផុតនាសប្តាហ៍ក្រោយនេះ ហើយបើតាម ទីភ្នាក់ងារឧតុនិយមនិយាយថា ព្យុះទីហ្វុង ចេប៊ី អាចនឹងបង្កការគំរាមកំហែងនៅក្នុង ថ្ងៃសុក្រ ។
គិតត្រឹមម៉ោង៩យប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង ចេប៊ី បាននឹង កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិច ជុំវិញដែនទឹកភាគខាងត្បូងនៅចម្លោះ កោះ ម៉ារីអាណា ក្នុងល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះដ៏កំណាចនេះ ដែរ ត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ប្តូរទិសដៅឆ្ពោះទៅកាន់ភាគពាយ័ព្យ ហើយ បន្តឆ្ពោះទៅកាន់តំបន់ដែនកោះ ដៃតូ នៃប្រជុំកោះ អូគីណាវ៉ា នៅក្នុងថ្ងៃ ច័ន្ទ ដើម សប្តាហ៍ក្រោយនេះ ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង ចេប៊ី ត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលអាក្រក់ទៅលើ អាកាសធាតុនៅភាគខាងលិច និងខាងកើតប្រទេសជប៉ុន ហើយភាគខាងជើង ប្រទេសក៏អាចនឹងទទួលរងការគំរាមគំហែងពីខ្យល់បក់បោកខ្លំាងផងដែរ ខណៈ មន្រ្តីឧតុនិយមបាននឹងកំពុងជម្រុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយ ត្រូវតាមដានស្តាប់ព័ត៌មានវិវឌ្ឍន៍ថ្មីៗនៃឥទ្ធិពលព្យុះទីហ្វុងដ៏កំណាចមួយនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner