ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញបញ្ជាថ្មីមួយហាមឃាត់ប្រជាជនខ្លួនទាំង អស់មិនអោយធ្វើដំណើរទៅកាន់កូរ៉េខាងជើង

សហរដ្ឋអាមេរិក៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងបរទេសអាមេរិកបាន ប្រកាសចេញបទបញ្ជាថ្មីមួយ ដោយហាមប្រជាជនខ្លួនទាំងអស់មិនអោយធ្វើដំនើរ ទៅកាន់ប្រទេសកូរ៉េខាងជើងឡើយ ដោយសារតែអាចប្រឈមុខនឹងហានិភ័យខ្ពស់នៃចាប់ខ្លួន និងឃុំខ្លួនពីសំណាក់អាជ្ញាធរទីក្រុងព្យុងយ៉ាង ។
សូមរំលឹកផងដែរថា បម្រាបហាមឃាត់ពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់កូរ៉េខាង ជើងត្រូវបានដាក់ចេញកាលពីឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីនិសិ្សតអាមេរិកម្នាក់ ឈ្មោះ អូតតូ វ៉ាមបាយអឺ បានបាត់បង់ជីវិតកាលពីខែមិថុនា ឆ្នាំ២០១៧ ក្រោយត្រូវអាជ្ញាធរទីក្រុងព្យុងយ៉ាង ដោះលែងឱ្យមានសេរីភាពពីការជាប់ឃុំអស់ជាច្រើនខែ នៅកូរ៉េខាងជើង ។
បើតាមក្រសួងការបទេសអាមេរិក ប្រជាជនអាមេរិកទំាងអស់មិនអាចប្រើប្រាស់លិខិតឆ្លងដែនសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរទៅកាន់ ឬឆ្លងកាត់ប្រទេសកូរ៉េខាង ជើងនោះទេ បើគ្មានការអនុញ្ញាតពិសេសពីក្រសួង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner