ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងបញ្ជូនបេសជនពិសេសទៅកាន់កូរ៉េខាងជើង នាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ
កូរ៉េខាងត្បូង៖ សារព័ត៌មានកូរ៉េខាងត្បូងបានចេញផ្សាយថា ប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជែអ៊ីន នឹងធ្វើការបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសកូរ៉េ ខាងជើង នៅក្នុងថ្ងៃ ពុធ សប្តាហ៍ក្រោយនេះ ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាស្តីពី ជំនួបកំពូលអន្តរកូរ៉េ និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។
វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងឱ្យដឹងក្នុងសន្និសិទសារព័ត៌មានថា បេសកជនពិសេសរបស់កូរ៉េខាងត្បូង នឹងធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ ប៉ុន្តែលោក មូន មិនបញ្ជាក់ថាតើបេសក ជនពិសេសរូបនោះ មានឈ្មោះអ្វីទេ ខណៈខាងភាគីកូរ៉េខាងជើងបានទទួលយក សំណើរនេះរួចរាល់ហើយ ។
គួរបញ្ជាក់ថា បេសកជនពិសេសរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ច ពិភាក្សាទៅលើបញ្ហានានាជាច្រើន ដែលក្នុងនោះរួមមានទំាងការរៀបចំកាលបរិ ច្ឆេតជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូល ជែអ៊ីន និង ប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈលោក មូន និងលោក គីម បានព្រមព្រៀងគ្នារៀបចំជំនួបកំពូលលើកទី០៣ជាថ្មីទៀត នៅ ចុងខែកញ្ញាខាងមុខនេះ ៕