ក្រុមរដ្ឋអ៊ីស្លាម ISIL បញ្ចេញសំឡេងមេដឹកនាំកំពូលរបស់ខ្លួន ដើម្បីជំរុញឲ្យសមាជិករបស់ខ្លួនបង្កការវាយប្រហារនៅទូទាំងពិភពលោក
អត្ថបទដោយ៖
Kien Sereyvuth
បរទេស៖ ក្រុមភេវរកររដ្ឋអ៊ីស្លាមបានបញ្ចេញនូវអ្វីដែលខ្លួនបានអះអាងថា ជាសម្តីផ្ទាល់នៃមេដឹកនាំកំពូល អាប៊ូ បាក អាល់ បាដាឌី របស់ពួកគេជាលើកដំបូងក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។ ខ្សែអាត់សំឡេងនេះ ត្រូវបានគេបង្ហោះតាមប្រព័ន្ធអ៊ីនធើណិតកាលពីថ្ងៃពុធសប្តាហ៍នេះ ដែលមានរយៈពេលជាង៥០នាទី។