ភាគខាងលិចប្រទេសជប៉ុនកំពុងត្រៀមខ្លួនទប់ទល់នឹងការវាយលុករបស់ព្យុះទីហ្វុងថ្មីមួយទៀត

ជប៉ុន៖ ព្យុះទីហ្វុង Cimaron (ស៊ីម៉ារុន) ត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍តនេះ ថា បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងលិចប្រទេសជប៉ុន ជាទីដែលអាជ្ញាធរឧតុនិយមព្រមានពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះបំណាក់ដី។
 
យោងតាមប្រភពអាជ្ញាធរឧតុនិយមជប៉ុន បានបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចនេះ អាចនឹងវាយប្រហារផងដែរទៅលើតំបន់ដែលទើបតែរងគ្រោះដោយសារតែទឹកជំនន់ ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង២២០នាក់កាលពីខែកក្កដាកន្លងទៅនេះ។

បើតាមអាជ្ញាធរឧតុនិយមជប៉ុននោះ ព្យុះទីហ្វុង Cimaron (ស៊ីម៉ារុន) កំពុងស្ថិតនៅ ចម្ងាយប្រមាណ២៨០គីឡូម៉ែត្រពីកោះGoto(ហ្គោតូ) ខេត្តNagasaki(ណាហ្គាសាគី) ជាមួយល្បឿនខ្យល់បក់រហូតដល់ទៅ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងនេះដែរ ទំនងជានឹងធ្វើការវាយប្រហារទៅលើតំបន់ដីគោកនៅល្ងាចថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) មុននឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងជើង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner