ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងបំពេញទស្សនកិច្ចជាលើកទី៤ទៅកាន់កូរ៉េខាងជើង ខណៈការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េកំពុងជាប់គាំង

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ជាលើកទី៤នាពេលឆាប់ៗខាងមុខនេះ ស្របពេលដែលស្ថានការចុងក្រោយនេះ កូរ៉េខាងជើងបានធ្វើការរិះគន់ធ្ងន់ៗ លើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិក។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន ប៊ូល តុន បានគូសបញ្ជាក់ថា លោកគិតថា លោក ម៉ៃ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងជាលើកទី៤ក្នុងពេលឆាប់ៗនេះ ហើយលោកក៏គិតដែរថា កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ នឹងត្រូវបានប្រកាសនៅពេលវេលាសាកសមណាមួយដោយក្រសួងការបរទេសអាម៉េរិក។

សូមរំលឹកផងដែរថា រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើងចំនួន៣លើករួចមកហើយ កាលពីខែមេសា ខែឧសភា និងខែកក្កដាកន្លងទៅ ចាប់តាំងពីរូបលោកឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាម៉េរិក កាលពីខែមេសា ឆ្នាំ២០១៨នេះមក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner