ទីភ្នាក់ងារឧតុនិយមព្យាករណ៍ថា ព្យុះទីហ្វុងជាច្រើនទៀតអាចនឹងបន្តវាយប្រហារប្រទេសវៀតណាមរហូតដល់ចុងឆ្នាំ២០១៨នេះ

វៀតណាម៖ ទីភ្នាក់ងារឧតុនិយមវៀតណាមបានធ្វើការព្យាករណ៍ថា ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០១៨ខាងមុខ ព្យុះទីហ្វុងពី៥ទៅ៦ទៀត អាចនឹងកើតឡើងនៅឯសមុទ្រចិនខាងត្បូង ហើយ២ ឬក៏៣ក្នុងចំណោមនោះ ទំនងជាបោកបក់មកកាន់ប្រទេសវៀតណាម។

កាលពីអំឡុងឆ្នាំ២០១៦-២០១៧ ព្យុះទីហ្វុងភាគច្រើនបានធ្វើការវាយប្រហារទៅលើតំបន់ភាគត្បូងប្រទេសវៀតណាម ប៉ុន្តែសម្រាប់ឆ្នាំ២០១៨នេះវិញ តំបន់ភាគខាងជើង និងកណ្តាលប្រទេសអាស៊ីមួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងត្រូវទទួលរងគ្រោះធ្ងន់ម្តងវិញ។ ការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមវៀតណាម ត្រូវបានធ្វើឡើងបន្ទាប់ពីចុងសប្តាហ៍នេះ បណ្តាខេត្តភាគខាងជើង និងកណ្តាល ប្រទេសវៀតណាម ទើបតែបានទទួលរងការបោកបក់ដោយព្យុះទីហ្វុង បេប៊ីនកា។

ជាលទ្ធផលនោះ ព្យុះទីហ្វុងដ៏កំណាចនេះ បានបង្កជាគ្រោះទឹកជំនន់ និងបំណាក់ដីយ៉ាងធ្ងន់ បណ្តាលឲ្យមនុស្ស១០នាក់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយវាថែមទាំងបានបំផ្លិចបំផ្លាញផ្ទះ សម្បែងអស់៣៨ខ្នង ធ្វើឲ្យជនលិចជិត៣,៤៣០ខ្នង ព្រមទាំងសម្លាប់សត្វគោ-ក្របី និង បក្សីចិញ្ចឹមជាច្រើនក្បាល ខណៈទំនប់ទឹកចំនួន៣បានរងការខូចខាត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner