អភិបាលខេត្តកំពង់ស្ពឺ ដឹកនាំមន្ត្រីរាជការ យកអំណោយទៅចែកជូនពលរដ្ឋចំនួន៤០០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅក្រុងស្ទឹងត្រែង

អត្ថបទដោយ៖
Kien Sereyvuth

(ស្ទឹងត្រែង)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ មន្ត្រីរាជការគ្រប់មន្ទីរអង្គភាព ជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនគ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៤០០គ្រួសារ មកពីភូមិមួយចំនួនរបស់ក្រុង-ខេត្តស្ទឹងត្រែង។
ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថា អំណោយដែលបាននាំយកទៅចែកជូនបងប្អូន ប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនផ្សេងៗ ក្នុងលក្ខណៈការងារមនុស្សធម៌ ដើម្បីយកមកជួយបងប្អូននាថ្ងៃនេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខេត្តកំពង់ស្ពឺក៏បានទទួលរងគ្រោះទឹកជំនន់ តែប៉ះពាល់តិចតួចជាងអ្នកខេត្តស្ទឹងត្រែង ដូច្នេះហើយក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានកៀរគរសប្បុរសជនជាច្រើនចូលរួម និងនាំមកចែកជូននាពេលនេះ ដែលក្នុងនោះរួមមាន៖ អង្ករ, មី, និងត្រីខ ដោយក្នុងមួយគ្រួសារទទួលបានស្មើៗគ្នា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner