អភិបាលខេត្តបាត់ដំបងដឹកនាំមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យមើលពីសក្តានុពលនៃប្រព័ន្ធធារាសាស្ត្រ”ទំនប់អាងកង្ហត”និងប្រព័ន្ធប្រឡាយមេរចែកទឹកនៅតាមបណ្តាស្រុក-ក្រុង សំខាន់ៗ មួយចំនួន

អត្ថបទដោយ៖
Kien Sereyvuth

ប៉ុន្មានថ្ងៃនេះ បណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង
កំពុងទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត មិនបាន ទទួលទឹកភ្លៀងគ្រប់គ្រាន់ វាបានបង្កធ្វើឲ្យការដាំដុះដំណាំ ស្រូវមួយចំនួន បានរងនូវការប៉ះពាល់ធ្ងន់ធ្ងរដល់ការដាំដុះដំណាំស្រូវរដូវវស្សាក្នុងស្រុក។ ហើយត្រូវបានអាជ្ញាធររដ្ឋ បាលស្រុកនៅទីនោះ មានការកង្វល់ខ្លាំង។ តែកង្វល់ទាំង នោះ ត្រូវបានធូរស្រាលទៅវិញដោយសារតែនៅតាមបណ្តាស្រុករងផលប៉ះពាល់ទាំងនោះ ទទួលបាននូវទឹកភ្លៀងជា បន្តបន្ទាប់ធ្វើឲ្យការដាំដុះដំណាំស្រូវពួកគាត់បានធូរស្រាលមួយកម្រឹត។ហើយស្រុកដែលត្អូញត្អែរពីគ្រោះរាំងស្ងួតកន្ល
ងមកនេះ រួមមាន៖ ស្រុកគាស់ក្រឡ និង ស្រុករុក្ខគីរី ។

       ដោយមើលឃើញពីការកង្វល់និងបារម្ភពីផលប៉ះពា ល់ដោយគ្រោះរាំងស្ងួត និងក្តីកង្វល់កង្វះទឹកស្រោចស្រពដំណាំស្រូវ របស់ បងប្អូនប្រជាកសិករ ទាំងនោះ ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ ឯ.ឧ ប៉ោ ទ្រី ឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម សខេង និងជាប្រធា
នមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបាត់ដំបង ឯ.ឧអភិបាល រងខេត្តនិងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធសំខាន់ៗមួយចំ
នួនជាពិសេសលោក ឡុង ផលគុណ ប្រធានមន្ទីរធនធាន
ទឹកនិងឧតុនិយមខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរស្រុកពា
ក់ព័ន្ធនៅទីនោះ។ បានចុះត្រួតពិនិត្យមើលពីវឌ្ឍនភាព នៃសក្តានុពលប្រព័ន្ធធារាសាស្ត្រ”ទំនប់ទឹកអាងកង្ហត” ដែល
ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង និងផ្តោតចុះត្រួត
ពិនិត្យ នូវ ប្រព័ន្ធប្រឡាយមេរ ដែលជាប្រឡាយធ្វើការបែង
ចែកទៅកាន់បណ្តាស្រុក-ក្រុងមួយចំនួន។ជាពិសេស តាម
បណ្តាស្រុកចំនួន០៤រួមមានស្រុកបាណន់,គាស់ក្រឡ,មោ
ងឫស្សី និងស្រុកសង្កែ ។

     ក្នុងការចុះត្រួតពិនិត្យមើលប្រព័ន្ធធារាសាស្ត្រប្រឡាយ មេរខាងលើ ឯឧ ងួន រតនៈ ក៏បានចុះត្រួតពិនិត្យការជួសជុសប្រឡាយដែលទទួលរងការខូចខាតកន្លងមក ខណៈពេ លដែលជំនន់ទឹកស្ទឹងសង្កែ បានហក់ជន់ឡើងផ្នួនៗគ្នាជា
បន្តបន្ទាប់កាលពីពាក់កណ្តាខែកក្កដា២០១៨កន្លងមក។ តម្រូវឲ្យមន្ទីរជំនាញធ្វើការបើកទឹកដើម្បីបង្ហូរទឹកចេញពីក្នុ ងអាង ហើយកម្លាំងទឹកដែលបានបង្ហូរនោះ បានហូរច្រោះបុកផ្តាច់បង្កឲ្យមានការខូចខាតបាក់ជញ្ជាំងទំនប់ប្រឡាយមេរចែកទឹកមួយកន្លែងដែលស្ថិតនៅក្នុងឃុំចែងមានជ័យ ។ហើយត្រូវបានមន្ត្រីជំនាញនិងវិស្វករបច្ចេកទេសថែទាំ “ទំនប់អាងទឹកកង្ហត”ប្រចាំការទីនោះ បាននិងកំពុងតែធ្វើ
ការជួសជុលឡើងវិញយ៉ាងមមាញឹកឲ្យឆាប់រួចរាល់ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាកសិករពាក់ព័ន្ធអាស្រ័យផលពីប្រឡាយមេរមួយខ្សែនេះ។ តាមការគូសប ញ្ជាក់ពីលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានឲ្យដឹងថា៖ ទំនប់ប្រឡាយមេរ ដែលខូចខាតដោយកម្លាំងទឹកបុកបាក់ពីអំឡុងពាក់កណ្តាលខែកក្កដាកន្លងមកនោះ នឹងធ្វើការជួ សជុលរួចរាល់ ០២-០៣ថ្ងៃ ខាងមុខនេះ។

       លោកប្រធានមន្ទីររូបនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរ
ថា៖ ទំនប់អាងទឹកកង្ហត បានផ្តល់នូវសារៈប្រយោជន៍ដ៏សំ
ខាន់ ក្នុងការបម្រើសក្តានុពលសេដ្ឋកិច្ច ក្នុងខេត្តបាត់ដំបង
ទាំងមូល។ជាពិសេសដំណាំស្រូវ ប្រមាណ៧០.០០០ហត
និងដំណាំចម្ការនិងឈើហូបផ្លែ រាប់ពាន់ហិកតាទៀតផង។
លោក ឡុង ផលគុណ ក៏បានបង្ហាញពីក្តីបារម្ភ និង ភាពអនាធិបតេយ្យមួយចំនួន ដែលជនខិលខូចបានលួចដាប់ចោះនិងបុកទម្លុះនៅតាមប្រឡាយមេរសំខាន់ៗបង្កឲ្យមាន
ការខូចខាតជាច្រើនកន្លែង។ហើយជំនាញកំពុងមានវិធាន ការណ៍ម៉ឺងម៉ាត់ចំពោះជនបង្កទាំងនោះ។ លោកក៏បានសំ
ណូមពរឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ និងប្រជាព លរដ្ឋនៅទីនោះ ត្រូវចេះចូលរួមថែរក្សាប្រព័ន្ធធារាសាស្ត្រទាំងនេះឲ្យគង់វង់ជាប្រយោជន៍សាធារណៈ មិនត្រូវឃុប ឃិតនាំគ្នាចោះបំផ្លាញទំនប់ ដើម្បីទាញយកប្រយោជន៍ជា
បុគ្គលនោះទេ។ គឺលោកចង់ឲ្យអាជ្ញាធរ និង ប្រជាកសិករយើងចេះប្រើប្រាស់ទឹកនិងចេះរក្សាទឹកទុកប្រើប្រាស់។មុនធ្វើអ្វីមួយ ត្រូវចេះលើកការពិគ្រោះយោបល់ត្រឹមត្រូវជាមួយស្ថាប័នជំនាញទទួលបន្ទុកជាមុនសិន។មិនត្រូវចោះបំផ្លា ញបែបនេះទេ?។ គឺយើងត្រូវមានបច្ចេកទេសក្នុងការទាញទឹកយកមកប្រើប្រាស់ពេលណាក៏បាន ហើយក៏ម្ចាស់ការក្នុ
ងការបិទទឹកទៅវិញឲ្យបានភ្លាមៗដែរ ក្រោយពីបំពេញនូវតម្រូវការរួច”ផ្តោតសំខាន់គឺ៖ម្ចាស់ក្នុងការប្រើប្រាស់ទឹក”៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner