ព្យុះទីហ្វុង Yagi ត្រូវព្យាករណ៍ថា នឹងធ្វើដំណើរទៅដល់តំបន់ឆ្នេរខាងកើតប្រទេស ចិន នាល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ
ចិន៖ មន្រ្តីអង្កេតការកំពូលរបស់ប្រទេសចិនបាននិយាយក្នុងថ្ងៃ សៅរ៍ នេះថា ព្យុះ ទីហ្វុង Yagi ដែលជាព្យុះទីហ្វុងទី១៤សម្រាប់ឆ្នំា២០១៨នេះ បាននឹងកំពុងរំកិលខ្លួន ឆ្ពោះទៅកាន់តំបន់ឆ្នេរខាងកើតប្រទេសចិន ហើយរំពឹងថា នឹងធ្វើដំណើរទៅដល់ ទីនោះ នាល្ងាចថ្ងៃ អាទិត្យ ចុងសប្តាហ៍នេះ ។
បើតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលឧតុនិយមជាតិចិន (NMC) នៅម៉ោង ៨ ព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង Yagi ត្រូវបានគេដឹងថា វាកំពុងបង្កើន ឥទ្ធិពលរបស់ខ្លួននៅឯមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានចម្ងាយប្រមាណ៩០០គីឡូ ម៉ែត្រភាគអាគ្នេយ៍ស្រុក Xiangshan នៃខេត្ត Zhejiang ។ ហើយព្យុះទីហ្វុងនេះ ត្រូវ បានមជ្ឈមណ្ឌល (NMC) ព្យាករណ៍ថា នឹងផ្លាស់ទីក្នុងល្បឿនប្រហែល២០គីឡូ ម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅកាន់ទិសពាយ័ព្យដោយបង្កើតកម្លំាងបន្តិចម្តងៗ ហើយ វានឹងបង្កជាគ្រោះបាក់ដីនៅក្នុងខេត្ត Zhejiang នាល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍នេះ ។
ព្យុះទីហ្វុង Yagi នេះដែរ នឹងពំានំាមកនូវខ្យល់បក់បោកយ៉ាងសន្ធប់ និងភ្លៀងធ្លាក់ ខ្លំាងនៅក្នុងតំបន់ដែលវាឆ្លងកាត់ ខណៈមជ្ឈមណ្ឌលនេះ ក៏បានស្នើឱ្យរដ្ឋាភិបាល មូលដ្ឋានចាត់វិធានការប្រឆំាងនឹងគ្រោះមហន្តរាយដែលអាចកើតមាន ហើយត្រូវ កោះហៅនាវាទំាងអស់ នៅតំបន់ដែលរងផលប៉ះពាល់វិលត្រឡប់ទៅកាន់កំពង់ផែ វិញ រីឯប្រជាជនក្នុងតំបន់ក៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយត្រូវស្នាក់ នៅក្នុងផ្ទះរហូតទាល់តែខ្យល់ព្យុះដ៏កំណាចនេះឆ្លងកាត់រួច ៕