មេដឹកនំាបារំាង និងសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាតាមទូរសព្ទផ្តោតសំខាន់លើបញ្ហាប្រទេសអ៊ីរ៉ង់ និងពាណិជ្ជកម្មរវាងប្រទេសទំាងពីរ

សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានជជែកពិភាក្សាជាមួយសមភាគីបារំាងលោក អែមម៉ានុយអ៊ែល ម៉ាក្រុង ដោយផ្តោតសំខាន់លើការធ្វើពាណិជ្ជកម្មក្រៅប្រទេស និងបញ្ហាសន្តិសុខ ក្នុងនោះរួមមានទំាងស្ថានភាពនៅអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា តាមរយៈការនិយាយទូរសព្ទនៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះ ។
បើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនំាំទំាងពីរបានបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការសម្រសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ បើតាមសាររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter រូបលោកបាននិយាយទូរសព្ទដ៏ល្អបំផុតមួយ ជាមួយលោក ម៉ាក្រុង និងពិភាក្សាគ្នាលើប្រធានបទជាច្រើន ក្នុងនោះរួមមានទំាងបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម។
សូមជម្រាបថា កិច្ចសន្ទនាតាមទូរសព្ទរវាងមេដឹកនំាប្រទេសទំាងពីរ បានកើតឡើង ក្រោយពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបង្កើនអត្រា ពន្ធទ្វេដងទៅលើការនាំចូលដែកថែក និងអាលុយមីញ៉ូមពីប្រទេសទួរគី ក៏ដូចជា ព្រមានដាក់ទណ្ឌកម្មលើបណ្ដាប្រទេស និងក្រុមហ៊ុនទាំងឡាយណា ដែលហ៊ានបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដែលការព្រមាននេះ កើតឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ចូលជាធរមាននៅថ្ងៃអង្គារ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner